អបអរខួប 15 ឆ្នាំនៃទិដ្ឋភាព​ផ្លូវ​

ទិដ្ឋភាព​ផ្លូវ​បានចាប់កំណើតនៅឆ្នាំ 2007 ដែលជាគំនិតមិនគួរឱ្យជឿសោះក្នុងការបង្កើតផែនទីពិភពលោក 360 ដឺក្រេ។ ចាប់តាំងពីពេលនោះមក យើងបានថតរូបភាពជាង 220 ពាន់លាន និងចម្ងាយជាង 10 លានម៉ាយល៍ នៅទូទាំង 100 ប្រទេស និងដែនដីរួមគ្នា។
ក្នុងពេលដំណាលគ្នានេះ អ្នកបានរុករកលំហអវកាស មហាសមុទ្រ និងកន្លែងគួរឱ្យស្ញប់ស្ញែងនានានៅចន្លោះនោះ ហើយអ្នករកឃើញផ្លូវត្រឡប់ទៅផ្ទះរបស់អ្នកវិញ​បាន​ជានិច្ច។

ក្រឡេកមើលទៅការធ្វើដំណើរមិនគួរឱ្យជឿដែលបានកើតឡើងកន្លងមក

Larry Page មានគំនិតគួរឱ្យចាប់អារម្មណ៍៖ "ចុះបើយើងបង្កើតផែនទីពិភពលោក 360 ដឺក្រេ?"
សាកស្រមៃមើល៍! រូបភាពទិដ្ឋភាព​ផ្លូវ​ដំបូង ចាប់ផ្តើមនៅទូទាំងប្រាំទីក្រុងនៅក្នុងសហរដ្ឋអាមេរិក។
ត្រីចក្រយានថតរូបទិដ្ឋភាព​ផ្លូវ​ចេញដំណើរទៅធ្វើសកម្មភាព ដើម្បីថតរូបភាពនៅលើ​ផ្លូវថ្នល់ដែលគ្មានរថយន្ត។
ម៉ូតូ​ជិះលើ​ទឹកកកទិដ្ឋភាព​ផ្លូវ​នាំទៅទីជម្រាល Whistler
កាមេរ៉ាក្រោមទឹកថតភាពស្រស់បំព្រោងនៃតំបន់ថ្មប៉ប្រះទឹកឈ្មោះ Great Barrier Reefs
កម្មវិធី​ខ្ចីឧបករណ៍ដើរថត មានន័យថាដៃគូភាគីទីបីអាចថតពិភពលោករបស់ពួកគេតាមទិដ្ឋភាព​ផ្លូវ​បាន។
រូបភាពជាប្រវត្តិសាស្ត្រ មានដើម្បីជួយអ្នករុករកពិភពលោកដូចដែលមានកាលពីមុន និងឥឡូវនេះ។
ទិដ្ឋភាព​ផ្លូវ​ផ្លាស់ទីជុំវិញវាល​ខ្សាច់ Liwa នៅលើខ្នងសត្វអូដ្ឋ។
ឥឡូវនេះអ្នកអាចប្រើទិដ្ឋភាព​ផ្លូវ​ក្នុង VR។
យើងរំកិលចុះក្រោមផ្ទៃផែនដីចូលទៅក្នុងភ្នំ​ភ្លើងនៅក្នុងប្រទេសវ៉ានូអាទូ។
ឥឡូវនេះអ្នកអាចរុករកតំបន់​​បុរាណ​វិទ្យាដែលមានអាយុកាល 4,000 ឆ្នាំនៅលើ"កំពូលនៃពិភពលោក"
អវកាសយានិកជិះលើ ISS ថតទិដ្ឋភាពផែនដីពីលើចុះក្រោម។
ការដំឡើងកំណែឧបករណ៍ដើរថត មានន័យថារូបភាពកម្រិតគុណភាពកាន់តែខ្ពស់ និងទម្ងន់កាន់តែស្រាលក្នុងការកាន់។
ប្រធាន Mars Institute អញ្ជើញយើងឱ្យធ្វើដំណើរជុំវិញ"ភពព្រះអង្គារ៍នៅលើផែនដី"
ការចាប់ផ្តើមនៃ Live View ជួយអ្នកឱ្យរុករកកន្លែង ដោយប្រើទិសដៅដែលដាក់ត្រួតពីលើពិភពលោករបស់អ្នក។
ទិដ្ឋភាព​ផ្លូវ​ឈានដល់បីខ្ទង់ ដោយបានពង្រីកដល់ 102 ប្រទេស និងដែនដី។
2004
2007
2008
2010
2012
2013
2014
2014
2015
2017
2017
2017
2018
2019
2019
2022
0

តើមាន​អ្វី​ថ្មី​នៅ​ក្នុង​ទិដ្ឋភាព​ផ្លូវ?

ឥឡូវនេះចេញផ្សាយហើយ៖ ធ្វើដំណើរតាមពេលវេលា

ឥឡូវនេះចេញផ្សាយហើយ៖ ធ្វើដំណើរតាមពេលវេលា

ឥឡូវនេះអ្នកអាចមើលឃើញពីរបៀបដែលកន្លែងនានាបានផ្លាស់ប្ដូរបន្តិចម្ដងៗ តាមរយៈរូបភាពពីមុនរបស់ទិដ្ឋភាព​ផ្លូវ​នៅលើកម្មវិធី Google ផែនទី។

ទាញ​យកកម្មវិធី Google ផែនទី

ទិដ្ឋភាពសំណព្វចំនួន 15 របស់យើង

ទិដ្ឋភាពសំណព្វចំនួន 15 របស់យើង

ទៅមើលទិដ្ឋភាពគួរឱ្យរំភើបបំផុតមួយចំនួនដែលមាននៅលើភពផែនដីរបស់យើង ចាប់ពីពិធីបុណ្យទឹកកកម៉ុងហ្គោលីរហូតដល់ផ្ទះអណ្ដែតទឹកនៅ Lake Titicaca។