ប្រភពនៃរូបថត
រូបថតទិដ្ឋភាពផ្លូវបានមកពីប្រភពពីរគឺពី Google និងអ្នកចូលរួមចំណែករបស់យើង។
ខ្លឹមសាររបស់យើង
ខ្លឹមសារដែលគ្រប់គ្រងដោយ Google ផ្ដល់ "ទិដ្ឋភាពផ្លូវ" ឬ "Google ផែនទី"។ យើងធ្វើឱ្យមុខ និងផ្លាកលេខព្រាលដោយស្វ័យប្រវត្តិនៅក្នុងរូបភាពរបស់យើង។
ខ្លឹមសារបានមកពីអ្នកចូលរួមចំណែកផ្សេងទៀត
ខ្លឹមសារដែលអ្នកប្រើប្រាស់បានចូលរួមចំណែក មានអមដោយឈ្មោះគណនីមួយដែលអាចចុចបាន និងក្នុងករណីមួយចំនួន មានអមដោយរូបថតកម្រងព័ត៌មាន។
របៀបដែល Google នាំទិដ្ឋភាពផ្លូវជូនដល់អ្នក
ដើម្បីចែករំលែករូបភាពទិដ្ឋភាពផ្លូវ ក្រុមការងារផ្នែកវិស្វកម្មរបស់យើងមានការខិតខំប្រឹងប្រែងណាស់នៅខាងក្រោយឆាក។ នេះជាការបង្ហាញខ្លះៗអំពីអ្វីដែលក្រុមការងារកំពុងធ្វើដើម្បីនាំយកទិដ្ឋភាពផ្លូវមកជូនអ្នក។
-
ជំហានទី 1
ការប្រមូលរូបភាព
ជាដំបូងយើងត្រូវជិះតាមការជាក់ស្តែងនៅជុំវិញ និងថតរូបទីតាំងនានាដើម្បីបង្ហាញនៅក្នុងទិដ្ឋភាពផ្លូវ។ យើងយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះកត្តាជាច្រើន រួមទាំងអាកាសធាតុនិងដង់ស៊ីតេប្រជាជននៅក្នុងតំបន់ផ្សេងៗ ដើម្បីកំណត់ថាពេលណា និងទីកន្លែងណាដែលយើងអាចប្រមូលរូបភាពបានល្អបំផុតដែលអាចធ្វើទៅបាន។
-
ជំហានទី 2
ការតម្រឹមរូបភាព
ដើម្បីផ្គូផ្គងរូបភាពនីមួយៗជាមួយទីតាំងភូមិសាស្ត្ររបស់វានៅលើផែនទី យើងបានបញ្ចូលគ្នានូវសញ្ញានានាពីឧបករណ៍ចាប់សញ្ញានៅលើរថយន្តដែលវាស់ប្រព័ន្ធ GPS ល្បឿន និងទិសដៅ។ ការធ្វើបែបនេះជួយយើងស្ថាបនាឡើងវិញនូវផ្លូវពិតប្រាកដរបស់រថយន្ត ព្រមទាំងផ្អៀង និងតម្រឹមរូបភាពឡើងវិញតាមការចាំបាច់។
-
ជំហានទី 3
ប្រែក្លាយរូបថតទៅជារូបថត 360
ដើម្បីជៀសវាងចន្លោះនៅក្នុងរូបថត 360 កាមេរ៉ានៅជាប់គ្នាថតរូបភាពត្រួតស៊ីគ្នាបន្តិច ហើយបន្ទាប់មកយើង "ភ្ជិត" រូបថតចូលគ្នាទៅជារូបភាព 360 ដឺក្រេតែមួយ។ បន្ទាប់មកយើងបានអនុវត្តក្បួនដោះស្រាយកែច្នៃរូបភាពពិសេសដើម្បីបន្ថយ "ថ្នេរ" និងបង្កើតការផ្លាស់ប្តូរដោយរលូន។
-
ជំហានទី 4
កំពុងបង្ហាញអ្នកនូវរូបភាពត្រឹមត្រូវ
កម្រិតរហ័សដែលកាំរស្មីឡាស៊ែទាំងបីរបស់រថយន្តចាំងផ្លាតពីផ្ទៃនានា ប្រាប់យើងពីចម្ងាយអាគារ ឬវត្ថុ និងអាចឲ្យយើងបង្កើតម៉ូដែល 3D ។ នៅពេលអ្នកផ្លាស់ទីទៅតំបន់មួយនៅក្នុងចម្ងាយនោះ ម៉ូដែល 3D កំណត់រូបភាពប៉ារ៉ូណាម៉ាដែលល្អបំផុតដើម្បីបង្ហាញអ្នកពីទីតាំងនោះ។

កន្លែងដែលអ្នកបានធ្វើដំណើរទៅ
យើងកំពុងបើកបរឆ្លងកាត់ប្រទេសជាច្រើនតាមរថយន្តទិដ្ឋភាពផ្លូវដើម្បីនាំយករូបភាពផ្សេងៗមកជូនអ្នក ដែលធ្វើឱ្យអ្នកកាន់តែទទួលបានបទពិសោធន៍ល្អៗ និងជួយឱ្យអ្នកឃើញពិភពនៅជុំវិញអ្នក។ សូមមើលបញ្ជីនៃប្រទេសនានាដែលយើងកំពុងបើកបរ ឬដើរថតរូបនៅបន្ទាប់ទៀត។
តំបន់ | ស្រុក | ម៉ោង |
---|---|---|
{[value.region]} | {[value.districts]} | {[value.datestart| date:'MM/yyyy']} - {[value.dateend| date:'MM/yyyy']} |
ដោយសារកត្តាផ្សេងៗដែលហួសពីការគ្រប់គ្រងរបស់យើង (អាកាសធាតុ ការបិទផ្លូវ ។ល។) វាតែងតែអាចទៅរួចដែលរថយន្តរបស់យើងអាចមិនដំណើរការ ឬអាចមានការផ្លាស់ប្តូរបន្តិចបន្តួច។ សូមមេត្តាជ្រាបផងដែរនៅពេលដែលបញ្ជីនេះបញ្ជាក់ទីក្រុងជាក់លាក់ណាមួយ ការនេះអាចរួមបញ្ចូលទាំងទីក្រុង និងទីប្រជុំជនដែលមានទំហំកាន់តែតូចដែលស្ថិតនៅក្នុងចម្ងាយបើកបរ។
កន្លែងដែលយើងបានទៅដល់
តំបន់ពណ៌ខៀវនៅលើផែនទីបង្ហាញកន្លែងដែលមានទិដ្ឋភាពផ្លូវ។ ពង្រីកដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត ឬរុករកខ្លឹមសារនេះតាមអ៊ីនធឺណិត តាមរយៈគេហទំព័រ និងកម្មវិធីរបស់យើង។
រថយន្តទិដ្ឋភាពផ្លូវជាកម្មសិទ្ធិរបស់ Google
រុករកតាមអ៊ីនធឺណិតតាមរយៈរថយន្តទិដ្ឋភាពផ្លូវរបស់យើង។
-
រថយន្តទិដ្ឋភាពផ្លូវ
យើងបានធ្វើការជាយូរមកហើយចាប់តាំងពីការដាក់ចេញដំបូងរបស់យើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2007។ នៅថ្ងៃនេះយើងបានពង្រីកបន្ថែមរូបថត 360 របស់យើងដើម្បីរួមបញ្ចូលទីតាំងនានានៅលើទ្វីបទាំងប្រាំពីរ។
-
ឧបករណ៍ដើរថតទិដ្ឋភាពផ្លូវ
ឧបករណ៍ដើរថត Trekker អាចឱ្យ "ទិដ្ឋភាពផ្លូវ" បង្ហាញកន្លែងជាច្រើនទៀតនៅជុំវិញពិភពលោក ដែលរថយន្ត យានជំនិះកង់បី ត្រូឡេ ឬម៉ូតូទឹកកកមិនអាចចូលទៅដល់បាន។ ឧបករណ៍ស្ពាយខ្នងនេះមានបំពាក់ប្រព័ន្ធកាមេរ៉ានៅខាងលើ ហើយភាពចល័តរបស់វាអាចឱ្យយើងប្រមូលរូបភាព ខណៈពេលដើរឆ្លងកាត់កន្លែង ឬទីតាំងតូចចង្អៀត ដែលអាចចូលបានដោយថ្មើរជើងតែប៉ុណ្ណោះ។ បណ្ដុំរូបភាពដំបូងរបស់យើងដែលប្រើបច្ចេកវិទ្យាកាមេរ៉ានេះត្រូវបានថតនៅតាមសណ្ឋានដីមិនស្មើ និងពោរពេញដោយថ្មនៅ Grand Canyon នៃរដ្ឋអារីហ្សូណា។
-
រទេះរុញទិដ្ឋភាពផ្លូវ
នៅពេលបុគ្គលិក Google មួយក្រុមដែលស្រឡាញ់សិល្បៈចង់នាំយកបច្ចេកវិទ្យា "ទិដ្ឋភាពផ្លូវ" ទៅកាន់សារមន្ទីរនៅជុំវិញពិភពលោក យើងចាំបាច់ត្រូវរៀបចំប្រព័ន្ធមួយ ដែលអាចយកចូលតាមច្រកទ្វារសារមន្ទីរ និងផ្លាស់ទីពីរូបចម្លាក់មួយទៅរូបចម្លាក់មួយទៀតបានយ៉ាងងាយ។ ឧបករណ៍សម្រាប់ប្រើក្នុងអគារដែលត្រូវបានផ្ដួចផ្ដើមលើកដំបូងនេះមានផ្ទុកសម្ភារចាំបាច់ទាំងអស់នៅក្នុងគ្រោងដែលតូចជាងមុន។ វាមានរាងដូចរទេះរុញដែលភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ា។ យើងហៅវាថា Trolley។ ឧបករណ៍នេះមិនត្រឹមតែពាំនាំទិដ្ឋភាពមកពីក្នុងសារមន្ទីរនោះទេ តែថែមទាំងមកពីទីតាំងក្នុងអគារផ្សេងៗទៀតដូចជា សេតវិមាន និងពហុកីឡដ្ឋានជាដើម។
-
ម៉ូតូបើកលើទឹកកកទិដ្ឋភាពផ្លូវ
កន្លែងមួយផ្សេងទៀតដែលយើងគិតថា សប្បាយយកកាមេរ៉ា "ទិដ្ឋភាពផ្លូវ" ទៅតាម គឺនៅទីជម្រាល។ ដោយចំណាយពេលពីរបីចុងសប្ដាហ៍ ក្រុមការងារអាចដាក់ឧបករណ៍ "ទិដ្ឋភាពផ្លូវ" ជាប់នៅលើម៉ូតូទឹកកកបានដោយជោគជ័យ ដោយប្រើបន្ទះឈើធំមួយចំនួន បង់ស្អិត និងឧបករណ៍ផ្ទុកទិន្នន័យបន្ថែមដែលរុំពីក្នុងអាវជិះស្គី ដើម្បីធន់នឹងស្ថានភាពត្រជាក់កក។ ឥឡូវនេះ អ្នកជិះស្គី អ្នកជិះក្ដារទឹកកក និងអ្នកពាក់ស្បែកជើងដើរលើព្រិលអាចរុករកនៅលើភ្នំ Whistler Blackcomb Mountain និងសណ្ឋានដីទួលគ្របដណ្ដប់ដោយព្រិល ដែលមានរមណីយដ្ឋាននៅជុំវិញបានហើយ។
-
ម៉ូតូកង់បីទិដ្ឋភាពផ្លូវ
សម្រាប់ទីក្រុងទាំងឡាយណាដែលមានផ្លូវតូចៗ យើងត្រូវតែគិតអំពីយានជំនិះដែលមាំគ្រប់គ្រាន់ដើម្បីដាក់ឧបករណ៍ដើរថតទិដ្ឋភាពផ្លូវ។ ដើម្បីទៅដល់ច្រកផ្លូវចង្អៀតមួយចំនួន ក្រុមរបស់យើងបានរកឃើញថាម៉ូតូឈ្មោះ Selis Robin នៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺជាដំណោះស្រាយដ៏អស្ចារ្យមួយ។ ជួបជាមួយម៉ូតូកង់បីទិដ្ឋភាពផ្លូវ។ បង្គោលបន្ថែមត្រូវបានស្ថាបនាឡើងជាពិសេសសម្រាប់ម៉ូតូនេះដើម្បីផ្តល់លំនឹងបន្ថែមដល់ឧបករណ៍ដើរថតទិដ្ឋភាពផ្លូវ។