ទទួលបានការបំផុសគំនិតតាមរយៈរឿងនានាដែលទាក់ទងនឹងទិដ្ឋភាពផ្លូវ
Zanzibar
មើលក្រុមអ្នកថតរូបដែលទុកចិត្ត របស់ទិដ្ឋភាពផ្លូវដែលមានឈ្មោះថា“ធ្វើដំណើរជុំវិញពិភពលោកតាមរូបភាព 360 (WT360)” នាំគ្នានិយាយអំពីគម្រោង Zanzibar ដែលជាគំនិតផ្ដួចផ្ដើមរួមគ្នារបស់ពួកគេជាមួយរដ្ឋាភិបាលតង់សានី ដើម្បីដាក់ តំបន់ Zanzibar នៅលើផែនទី។ Federico Debetto, Nickolay Omelchenko និង Chris du Plessis បានធ្វើដំណើរទៅប្រទេសតង់សានីដើម្បីរៀបចំបង្កើតមូលដ្ឋានគ្រឹះសម្រាប់រៀបចំផែនទីប្រជុំកោះ អប់រំអ្នកស្រុកអំពីការថតរូបទិដ្ឋភាពផ្លូវ និងបង្កើតគំរូដែលមាននិរន្តរភាពមួយសម្រាប់សហគមន៍ ដើម្បីបន្តគម្រោងនេះដោយខ្លួនពួកគេផ្ទាល់។
ប្រទេសមីយ៉ាន់ម៉ា
រុករកប្រទេសមីយ៉ាន់ម៉ាតាមរយៈវីដេអូនេះដែលបង្ហាញអំពីស្នាដៃដ៏អស្ចារ្យរបស់អ្នកថតរូបឈ្មោះ Nyi Lynn Seck និងមិត្តរួមការងាររបស់គាត់ដែលមកពីផលិតកម្ម 3XVIVR។ 3XVIVR បានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនចំពោះគម្រោងពិសេសរបស់ពួកគេ ដោយមានបំណងធ្វើឌីជីថលនីយកម្មប្រទេសមីយ៉ាន់ម៉ាតាមរយៈទិដ្ឋភាពផ្លូវ និងរក្សាបេតិកភណ្ឌវប្បធម៌របស់ប្រទេសនេះតាមរូបភាព 360។
ប្រទេសស៊ីមបាវ៉េ
មើល Tawanda Kanehma ប្រាប់រឿងរបស់គាត់ស្តីពីការរៀបចំធ្វើផែនទីប្រទេសស៊ីមបាវ៉េ ដោយប្រើទិដ្ឋភាពផ្លូវ។ Tawanda បានធ្វើដំណើរត្រឡប់ទៅស៊ីមបាវ៉េ ដែលជាប្រទេសកំណើតរបស់គាត់វិញ ដោយមានគោលបំណងដាក់រូបភាពទិដ្ឋភាពផ្លូវនៃរដ្ឋធានី ហារ៉ារ៉េ និងទឹកធ្លាក់ Victoria Falls ដែលជាគោលដៅទេសចរណ៍អន្តរជាតិនៅលើ Google ផែនទី។ ក្នុងពេលថ្មីៗនេះ គាត់បានពង្រីកគម្រោងរបស់គាត់ដោយរួមបញ្ចូលនូវទីតាំងសំខាន់ៗផ្សេងទៀតនៅជុំវិញប្រទេសស៊ីមបាវ៉េផងដែរ។
ប្រទេសកេនយ៉ា
ជួបជាមួយមគ្គុទេ្ទសក៍តំបន់ និងអ្នកថតរូបទិដ្ឋភាពផ្លូវដែលទុកចិត្តមួយចំនួន ដែលកំពុងរៀបចំធ្វើផែនទីប្រទេសកេនយ៉ា។ បំណងប្រាថ្នារបស់ពួកគេក្នុងការជួយឱ្យពិភពលោកស្គាល់ពីសម្រស់ដ៏អស្ចារ្យរបស់ប្រទេសកេនយ៉ា បាននាំពួកគេភ្លាមទៅកាន់ទិដ្ឋភាពផ្លូវ ដែលជាឧបករណ៍សំខាន់បំផុតដើម្បីសម្រេចគោលដៅនេះ។
ប្រទេសអាមេនី
សូមស្ដាប់ Joe Hacobian ជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកនានានៃអង្គការមិនរកកម្រៃ Armenia360។ Joe បាននិយាយនៅកិច្ចប្រជុំកំពូលអំពីទិដ្ឋភាពផ្លូវឆ្នាំ 2019 ក្នុងទីក្រុងឡុងដ៍ អំពីការធ្វើដំណើររបស់ក្រុមគាត់ដើម្បី រៀបចំផែនទីទឹកដីបុរាណនៃបុព្វការីជនរបស់គាត់។ នេះជារឿងអំពីរបៀបដែលមនុស្សណាម្នាក់អាចត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីដាក់កន្លែងនានាដែលសំខាន់ចំពោះពួកគេ នៅលើផែនទីដោយប្រើទិដ្ឋភាពផ្លូវ។
ប៊ឺមុយដា
ស្វែងយល់អំពីរបៀបដែលអាជ្ញាធរទេសចរណ៍ Bermuda ដែលជាអង្គការធ្វើទីផ្សារគោលដៅ បានជួលទីភ្នាក់ងារទិដ្ឋភាពផ្លូវដែលទុកចិត្តឈ្មោះ Miles Partnership ដើម្បីប្រមូលរូបភាពទិដ្ឋភាពផ្លូវ។ Miles Partnership បានជួយដល់អាជ្ញាធរទេសចរណ៍ Bermuda ក្នុងការធ្វើឱ្យប្រសើរឡើងនូវវត្តមាននៅលើអ៊ីនធឺណិតរបស់ពួកគេនៅលើ Google ផែនទី និងបង្កើនការរកឃើញអាជីវកម្មក្នុងតំបន់ ហើយស្របពេលជាមួយគ្នានេះដែរក៏ជួយដល់អ្នកទេសចរណ៍ក្នុងការរុករក Bermuda តាមបែបនិមិ្មតផងដែរ នៅពេលពួកគេរៀបចំផែនការធ្វើដំណើរ (ឬសុបិនទាំងថ្ងៃ!)។
ប្រទេសតុងហ្គា
ស្ថាបនិក Grid Pacific ឈ្មោះ Tania Wolfgramm និង Wikuki Kingi ចងក្រងជាឯកសារនូវដំណើររៀបចំផែនទីរបស់ពួកគេនៅក្នុងប្រទេសតុងហ្កា។ ដើម្បីផ្សព្វផ្សាយវប្បធម៌របស់ប្រទេសតុងហ្កា និងកោះប៉ាស៊ីហ្វិកផ្សេងទៀត ពួកគេបានចាប់ផ្ដើមផែនការដ៏មហិច្ឆតាមួយ ដើម្បីរៀបចំផែនទីនៃប្រជុំកោះទាំងមូល និងបញ្ចូលវាទៅក្នុងទិដ្ឋភាពផ្លូវ។ មើលរឿងដ៏អស្ចារ្យរបស់ពួកគេនៅទីនេះ។